Drop us your enquiry


Please leave this field empty.

we will get back to you shortly

សង្ខេបព័ត៌មានក្រុមហ៊ុន

GRENZONE ត្រូវបានបង្កើតជាសាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីនៅឆ្នាំ 2002 ។យើងមានវត្តមានដ៏រឹងមាំនៅក្នុងតំបន់តាម

រយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ, សហការី និងដៃគូអាជីវកម្មរបស់យើង។ យើងមានកំណត់ត្រាដ៏ល្អបំផុតនៅក្នុងការផ្តល់ដំណោះស្រាយនិងការរចនាប្រព័ន្ធថាមពលស្អាត ។ យើងក៏មានជំនាញយ៉ាងខ្លាំងក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ផលិតផលនិងប្រព័ន្ធជាច្រើន។


Grenzone Pte Ltd
GRENZONE មានកំណត់ត្រាជាច្រើនឆ្នាំលើការរចនា, ការដាក់បញ្ចូលគ្នា និង ការអនុវត្តន៍ដំណោះស្រាយផ្នែកថាមពលស្អាត។យើងកាន់គំរោងPVជាច្រើនសំរាប់លំនៅដ្ឋាន, អគារពាណិជ្ជកម្ម, អគាររាជរដ្ឋាភិបាល,អចលនទ្រព្យផ្នែកឧស្សាហកម្ម, ភូមិសហគមន៍ និងចំការថាមពលសូឡា។
Eco-Gallery Sdn Bhd
ក្រុមហ៊ុននាំមុខនៅក្នុងឧស្សហកម្មដែលបម្លែងថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យរបស់ម៉ាឡេស៊ីបានរចនា ធ្វើវិស្វកម្ម និង អនុវត្តន៍អគ្គិសនីនៅតាមជនបទជាច្រើន និង ប្រព័ន្ធ PV & BIPV ដែលតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីសាធារណះ។អតិថិជនជាច្រើនរួមមាន Putrajaya Holdings, Sarawak Energy Bhd, PETRONAS SURIA KLCC និង ការិយាល័យរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
Grenzone (Thailand) Co. Ltd
Grenzone Thailand គឺជាក្រុមហ៊ុនសំណង់និងលទ្ធកម្មបែបវិស្វកម្ម (អ៊ីភីស៊ី) ដែលមានជំនាញខាងការចែកចាយថាមពលពីចំការដែលបម្លែងថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យទៅតាមប្រព័ន្ធបម្លែងថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យនៅតាមផ្ទះ។យើងក៏ផ្គត់ផ្គង់ផលិតផលLEDដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនិងដំណោះស្រាយផ្នែកលំនៅដ្ឋានដែលមានតំលៃទាប។
Grenzone Fiji Ltd
Grenzone Fiji ត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ2013។បច្ចុប្បន្នកំពុងសាងសង់លំនៅដ្ឋានសំរាប់មនុស្សចាស់ជរានៅSuva, កោះ Fiji កំពុងប្រើប្រាស់សំភារះបែបបរិស្ថានសំរាប់អគារបៃតងនិងបំពាក់ដោយបន្ទះសូឡាដើម្បីបង្កើតអគ្គិសនីនៅលើកោះប៉ាស៊ីហ្វិក។ហើយនិងគំរោងអភិវឌ្ឍន៍គេហដ្ឋានបែបអេកូឡូស៊ីក្នុងបេសកកម្មដើម្បីសាងសង់លំនៅដ្ឋានដែលមានតំលៃសមរម្យសំរាប់តំរូវការនិងជនក្រីក្រនៅកោះប៉ាស៊ីហ្វិក។
Grenzone (Cambodia) Co. Ltd
Grenzone Cambodia កំពុងកំណត់ស្តង់ដាក្នុងបច្ចុប្បន្នភាពសំរាប់គេហដ្ឋានបែបអេកូឡូស៊ីនិងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញរហូតដល់អនាគត។យើងផ្តោតទៅលើសំភារះនិងការរចនាអគារបៃតងដែលជួយបង្កើតគេហដ្ឋានដែលមានសុវត្ថិភាព, សមរម្យ, ធន់ និង បែបអេកូឡូស៊ី។ការខិតខំប្រឹងប្រែងការពារអាកាសធាតុនិងបរិស្ថាននឺងចាប់ផ្តើមបានត្រឹមត្រូវជាមួយក្រុមហ៊ុន។
PT. Gaia Power
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានការច្នៃប្រឌិតនិងការបង្កើតថ្មីបំផុតក្នុងនាមជាអ្នកផ្គត់ផ្គង់ថាមពលស្អាតនិងដំណោះស្រាយផ្នែកបរិស្ថាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រោងជាច្រើនមានចាប់ពីប្រព័ន្ធBIPVទៅប្រព័ន្ធអគ្គិសនីបានពីការបម្លែងថាមពលពីពន្លឺព្រះអាទិត្យមិនភ្ជាប់បណ្តាញអគ្គិសនីសារធារណៈ(Off-Grid)។ ដំណោះស្រាយផ្នែកបរិស្ថានរួមមានស្ពានកំពង់ទឹកអណ្តែតលើផ្ទៃទឹកនិងការបំលែងពីឧស្ម័នទៅជាទឹក។ បានបញ្ចប់ការដំឡើងអគារដែលមានកម្ពស់ខ្ពស់និងមានហានិភ័យរបស់ក្រុងហ្សាការតានៅសាលារាជធានីហ្សាកាតា
Grenzone Australia Pty. Ltd
ការរស់នៅប្រកបដោយនិរន្តរភាពជាមួយគេហដ្ឋានថាមពលបៃតងនិងថាមពលប្រកបដោយប្រសិទ្ធភាព