Drop us your enquiry


Please leave this field empty.

we will get back to you shortly

ដំណោះស្រាយ

ផ្នែកលំនៅដ្ឋាន

bluebar

យើងមានជំនាញក្នុងការផ្តល់នូវដំណោះស្រាយផ្នែកលំនៅដ្ឋាននិងអគារសម្រាប់អាកាសធាតុត្រូពិច,កោះនិងកន្លែងដាច់ស្រយាលដែលមានលទ្ធភាពចូលទៅដល់មានកំរិតនិងភាពងាយស្រួលមានតិចតួច។

កន្លែងជាច្រើននៅក្នុងអាស៊ាននិងកោះប៉ាស៊ីហ្វិចដែលកំពង់ផែ, ផ្លូវលំ និង បណ្តាញប្រើប្រាស់សាធារណះ (អគ្គិសនី និង ទឹក) មិនមានទេ។ ដោយកង្វះសមា្ភរៈសាងសង់អគារក្នុងស្រុក និង កម្លាំងពលកម្មដែលមានជំនាញធ្វើឱ្យកន្លែងទាំងនេះមានការលំបាកក្នុងការកសាងលំនៅដ្ឋានដែលអាចទុកចិត្តបាននិងចំណាយអស់តិច។ធ្វើឱ្យបញ្ហាកាន់តែលំបាកនោះគឺមានគ្រោះមហន្តរាយធម្មជាតិដែលធ្វើអោយការសង់ផ្ទះមានគុណភាពអន់។

ដោយបញ្ហាប្រឈមទាំងនេះ,ដំណោះស្រាយផ្នែកលំនៅដ្ឋានរបស់ GRENZONE ត្រូវបានរចនា និងស្ថាបនា ឡើងជាមួយគោលការណ៍ណែនាំ 3:

  • រឹងមាំ ប៉ុន្តែ ទំងន់ស្រាល
  • តូច ប៉ុន្តែ ឆើតឆាយ
  • ការរចនាដែលធ្វើអោយមានសុខភាពល្អ, មានផាសុខភាពនិង ការប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព

យើងផ្តល់ជូនដូចខាងក្រោមដើម្បីបំពេញតាមតម្រូវការផ្សេងគ្នា:

លំនៅដ្ឋានស្តង់ដា prefab

  • ការប្រើប្រាស់សម្ភារះពាក់ព័ន្ធក្នុងបរិមាណតិចតូច, កន្លែងដែលគ្មានជំនាញការខាងសំណង់ និង ការខ្វះសម្ភារះសំណង់ក្នុងស្រុក។ តម្លៃពលកម្មខ្ពស់និងពេលវេលាសាងសង់ខ្លី។
  • ឡេអៅ ,ប្លង់ , លក្ខណៈពិសេសរបស់ ED36 … 52, 60 ,ល។ …
  • ការជ្រើសរើសប្រភេទ ជញ្ជាំង បង្អួច និង ទ្វារ។
  • ការដំឡើងយ៉ាងឆាប់រហ័ស
  • អាចសាងសង់ដោយខ្លួនឯង

ស្តង់ដា semi-prefab

  • គ្រោងដែកថែប prefab និងគ្រោងដំបូល
  • ជញ្ជាំង, បង្អួចនិងទ្វារត្រូវបានផ្គត់ផ្គង់នៅក្នុងស្រុក។
  • ងាយស្រួលបំពាក់ជាមួយនឹងសម្ភារៈសំណង់ក្នុងស្រុក និង ងាយស្រួលសំរាប់ពលករដែលមានជំនាញ។
  • អាចសាងសង់បានយ៉ាងឆាប់រហ័ស និង អាចធ្វើការផ្លាស់ប្តូរមួយចំនួនជាក្រោយទៀតបាន
  • ឡេអៅ និង ប្លង់ បង្ហាញពីទ្វារនិងបង្អួចប្លែកៗពីគ្នាជាច្រើន។
  • ការរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតរបស់សម្ភារះក្នុងស្រុកដូចជាឫស្សី, ឥដ្ឋ, ក្រចៅ និងរបស់់ផ្សេងៗ។

prefab ដែលតំរូវតាមអ្នកប្រើប្រាស់

  • អ្នករចនាដោយខ្លួនឯងហើយយើងរៀបគ្រោងដែក
  • ផ្ទះជាជួរ
  • អគារកម្ពស់កំរិតមធ្យម

ប្រភេទសំណង់

  • លំនៅដ្ឋានដែលមានតំលៃសមរម្យ
  • ភូមិដែលមានលក្ខណះអេកូឡូស៊ី
  • រមណីយដ្ឋានដែលទប់ស្កាត់ដល់ការប៉ះពាល់បរិស្ថាន
  • ទីផ្សារ ហាង និង តូប
  • អគារឧស្សាហកម្មនិងពាណិជ្ជកម្មបៃតងខ្នាតតូច
  • អគារនៅលើកោះនិងតំបន់ដាច់ស្រយាល
  • អន្តេវាសិកដ្ឋាន

សេវាកម្ម

គំរោង, ការរចនា, ការស្ថាបនា, ការផ្គត់ផ្គង់, ការបណ្តុះបណ្តាល, និងការត្រួតពិនិត្យ

យើងក៏អាចជួយអ្នកលើផែនការមេរបស់ការដ្ឋានទាំងមូលជាពិសេសប្រសិនបើអ្នកកំពុងតែអភិវឌ្ឍភូមិដែលមានលក្ខណះអេកូឡូស៊ី រួមទាំងការច្នៃទឹកកខ្វក់នៅតំបន់នោះ, បណ្តាញផ្គត់ផ្គង់ទឹកនិងអគ្គិសនី។